អភិធម្មបិដក កុសលត្តិកឧបាទាទុកៈ

ក្បាលទី 81 · ទំព័រ 648

ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ ចប់ កុសលត្តិកអជ្ឈត្តិកទុកៈ ។ កុសលត្តិកឧបទាទុកៈ អព្យាកតធម៌ ជាឧបាទា ជាបច្ច័យនៃអព្យាកតធម៌ ជាឧបាទា ដោយអាហារប្បច្ច័យ ជាបច្ច័យដោយឥន្ទ្រិយប្បច្ច័យ ជាបច្ច័យដោយ អត្ថិប្បច្ច័យ ជាបច្ច័យដោយអវិគតប្បច្ច័យ ។ កុសលធម៌ មិនមែនជាឧបាទា អាស្រ័យនូវកុសលធម៌ មិន មែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិនមែនជាឧបាទា អាស្រ័យនូវអកុសលធម៌ មិនមែនជាឧបាទា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែន ជាឧបាទា អាស្រ័យនូវអព្យាកតធម៌មិនមែនជាឧបាទា ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ មិនមែនជាឧបាទា ជាបច្ច័យនៃកុសលធម៌ មិន មែនជាឧបាទា ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិនមែន ជាឧបាទា ជាបច្ច័យនៃអកុសលធម៌ មិនមែនជាឧបាទា ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែនជាឧបាទា ជាបច្ច័យនៃអព្យាកតធម៌ មិនមែនជាឧបាទា ដោយហេតុប្បច្ច័យ ។ កុសលធម៌ មិនមែនជាឧបាទា ជាបច្ច័យនៃកុសលធម៌ មិន មែនជាឧបាទា ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិន មែនជាឧបាទា ជាបច្ច័យនៃអកុសលធម៌ មិនមែនជាឧបាទា ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែនជាឧបាទា ជាបច្ច័យនៃ អព្យាកតធម៌ មិនមែនជាឧបាទា ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។