អភិធម្មបិដក កុសលត្តិកឧបាទិន្ថទុកៈ

ក្បាលទី 81 · ទំព័រ 650

កុសលត្តិកឧបទិន្នទុកៈ អព្យាកតធម៌ជាឧបាទិន្ន អាស្រ័យនូវអព្យាកតធម៌ជាឧបាទិន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ជាអនុបាទិន្ន អាស្រ័យនូវកុសលធម៌ ជាអនុបាទិន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជា អនុបាទិន្ន អាស្រ័យនូវអកុសលធម៌ ជាអនុបាទិន្ន ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាអនុបាទិន្ន អាស្រ័យនូវ អព្យាកតធម៌ ជាអនុបាទិន្ន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ ជាអនុបាទិន្ន ជាបច្ច័យនៃកុសលធម៌ ជាអនុបាទិន្ន ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាអនុបាទិន្ន ជាបច្ច័យ នៃអកុសលធម៌ ជាអនុបាទិន្ន ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាអនុបាទិន្ន ជាបច្ច័យនៃអព្យាកតធម៌ ជាអនុបាទិន្ន ដោយ ហេតុប្បច្ច័យ ។