អភិធម្មបិដក កុសលត្តិកឧបាទានគោច្ឆកទុកៈ

ក្បាលទី 81 · ទំព័រ 651

កុសលធម៌ ជាអនុបាទិន្ន ជាបច្ច័យនៃកុសលធម៌ ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាអនុបាទិន្ន ជាបច្ច័យនៃអកុសលធម៌ ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាអនុបាទិន្ន ជាបច្ច័យនៃអព្យាកតធម៌ ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ អព្យាកតធម៌ ជាអនុបាទិន្ន ជាបច្ច័យនៃកុសលធម៌ ជាអនុបាទិន្ន ដោយអារម្មណប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៦ ក្នុងសហជាតប្បច្ច័យ មានវារៈ ៩ ក្ន្នុងនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុង ឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១១ ។ ចប់ កុសលត្តិកឧបាទិន្នទុកៈ ។ កុសលត្តិកឧបទានគោច្ឆកទុកៈ ឧ អកុសលធម៌ ជាឧបាទាន អាស្រ័យនូវអកុសលធម៌ ជា ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឧបាទានគោច្ឆកៈ បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ កុសលត្តិកឧបាទានគោច្ឆកទុកៈ ។