អភិធម្មបិដក កុសលត្តិកកិលេសទុកៈ
កុសលត្តិកកិលេសទុកៈ អកុសលធម៌ ជាកិលេស អាស្រ័យនូវអកុសលធម៌ ជា កិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ មិនមែនជាកិលេស អាស្រ័យនូវកុសលធម៌មិន មែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែន ជាកិលេស អាស្រ័យនូវអព្យាកតធម៌ មិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ មិនមែនជាកិលេស ជាបច្ច័យនៃកុសលធម៌មិន មែនជាកិលេស ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែន ជាកិលេស ជាបច្ច័យនៃអព្យាកតធម៌ មិនមែនជាកិលេស ដោយហេតប្បច្ច័យ ។