អភិធម្មបិដក កុសលត្តិកសង្កិលេសិកទុកៈ
ក្នុងហេតុប្បច្ច័យ មានវារៈ ៤ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកកិលេសទុកៈ ។ កុសលត្តិកសង្កិលេសិកទុកៈ កុសលធម៌គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអកុសលធម៌ គួរដល់ សេចក្តីសៅហ្មង ទើបកើតឡើងព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ គួរដល់សេចក្តី សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ កុសលធម៌ គួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃកុសលធម៌ គួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ គួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃអកុសលធម៌ គួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃអព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។