អភិធម្មបិដក កុសលត្តិកសង្កិលិដ្ឋទុកៈ

ក្បាលទី 81 · ទំព័រ 655

អព្យាកតធម៌មិនគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃអព្យាកតធម៌មិនគួរដល់សេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ ។ អព្យាកតធម៌ មិនគួរដល់សេចក្តីសៅហ្មង ជាបច្ច័យនៃកុសលធម៌ មិនគួរដល់សេចក្តីសៅហ្មង ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកសង្កិលេសិកទុកៈ ។ កុសលត្តិកសង្កិលិដ្ឋទុកៈ ឧ អកុសលធម៌ដែលសៅហ្មង អាស្រ័យនូវអកុសលធម៌ដែល សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ដែលមិនសៅហ្មង អាស្រ័យនូវកុសលធម៌ ដែល មិនសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលមិន សៅហ្មង អាស្រ័យនូវកុសលធម៌ ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ កុសលធម៌ដែលមិនសៅហ្មងក្តី អព្យាកតធម៌ ដែលមិនសៅ ហ្មងក្តី អាស្រ័យនូវកុសលធម៌ ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អព្យាកតធម៌ដែលមិនសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលមិនសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ២ ។