អភិធម្មបិដក កុសលត្តិកកិលេសសម្បយុត្តទុកៈ
ក្បាលទី 81 · ទំព័រ 657
ណប្បច្ច័យ មានវារៈ ២ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៤ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៤ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៥ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៤ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះដែរ ។ ចប់ កុសលត្តិកសង្កិលិដ្ឋទុកៈ ។ កុសលត្តិកកិលេសសម្បយុត្តទុកៈ អកុសលធម៌ ប្រកបដោយកិលេស អាស្រ័យនូវអកុសលធម៌ ប្រកបដោយកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ប្រហែលគ្នា នឹងសង្កិលិដ្ឋទុកៈដែរ ។ ចប់ កុសលត្តិកកិលេសសម្បយុត្តទុកៈ ។