អភិធម្មបិដក កុសលត្តិកកិលេសសង្កិលេសិកទុកៈ
កុសលត្តិកកិលេសសង្កិលេសិកទុកៈ អកុសលធម៌ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអកុសលធម៌ ជាកិលេស ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជា កិលេស អាស្រ័យនូវកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជា កិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិន មែនជាកិលេស អាស្រ័យនូវអព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិន មែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ គួរ ដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវកុសលធម៌ គួរ ដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេសផង នូវអព្យាកតធម៌ គួរដល់ សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ អព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ផង នូវអព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេសផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន