អភិធម្មបិដក កុសលត្តិកកិលេសសង្កិលិដ្ឋទុកៈ
វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ជាបច្ច័យនៃកុសលធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ជាបច្ច័យនៃអព្យាកតធម៌ គួរដល់សេចក្តីសៅហ្មង ទាំងមិនមែនជាកិលេស ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៤ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកកិលេសសង្កិលេសិកទុកៈ ។ កុសលត្តិកកិលេសសង្កិលិដ្ឋទុកៈ អកុសលធម៌ ជាកិលេស ទាំងសៅហ្មង អាស្រ័យនូវអកុសលធម៌ ជាកិលេស ទាំងសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន