អភិធម្មបិដក កុសលត្តិកកិលេសកិលេសសម្បយុត្តទុកៈ

ក្បាលទី 81 · ទំព័រ 660

វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ អកុសលធម៌ ដែលសៅហ្មង ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ ដែលសៅហ្មង ទាំងមិនមែនជាកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ចប់ កុសលត្តិកកិលេសសង្កិលិដ្ឋទុកៈ ។ កុសលត្តិកកិលេសកិលេសសម្បយុត្តទុកៈ អកុសលធម៌ ជាកិលេស ទាំងប្រកបដោយកិលេស អាស្រ័យនូវអកុសលធម៌ជាកិលេស ទាំងប្រកបដោយកិលេស ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។