អភិធម្មបិដក កុសលត្តិកកិលេសវិប្បយុត្តសង្កិលេសិកទុកៈ
ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ អកុសលធម៌ ប្រកបដោយកិលេស ទាំងមិនមែនជាកិលេស អាស្រ័យនូវអកុសលធម៌ប្រកបដោយកិលេស ទាំងមិនមែនជាកិលេស ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ចប់ កុសលត្តិកកិលេសកិលេសសម្បយុត្តទុកៈ ។ កុសលត្តិកកិលេសវិប្បយុត្តសង្កិលេសិកទុកៈ កុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់ សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តី សៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ដែលប្រាសចាក សេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក្តី អព្យាកតធម៌ ដែលប្រាសចាក សេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មងក្តី អាស្រ័យនូវកុសលធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំង គួរដល់សេចក្តីសៅហ្មង អាស្រ័យនូវអព្យាកតធម៌ ដែលប្រាសចាកសេចក្តី សៅហ្មងទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវកុសលធម៌ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់សេចក្តី សៅហ្មងផង នូវអព្យាកតធម៌ ដែលប្រាសចាកសេចក្តីសៅហ្មង ទាំងគួរដល់ សេចក្តីសៅហ្មងផង ទើបកើតឡើង