អភិធម្មបិដក កុសលត្តិកទស្សនេនបហាតព្វទុកៈ

ក្បាលទី 81 · ទំព័រ 664

ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកកិលេសវិប្បយុត្តសង្កិលេសិកទុកៈ ។ កុសលត្តិកទស្សនេនបហាតព្វទុកៈ ឧ អកុសលធម៌ត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ ត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យ នូវកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ដែលមិនមែនត្រូវលះដោយ ទស្សនៈ អាស្រ័យនូវអកុសលធម៌ដែលមិនមែនត្រូវលះដោយទស្សនៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ដែលមិនមែន ត្រូវលះដោយទស្សនៈ អាស្រ័យនូវអព្យាកតធម៌ដែលមិនមែនត្រូវលះដោយ ទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលមិនមែន ត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ ដែលមិនមែនត្រូវលះដោយ ទស្សនៈផង នូវអព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ដែលមិនមែនត្រូវលះដោយ ទស្សនៈ អាស្រ័យនូវអកុសលធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈផង នូវអព្យាកតធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។