អភិធម្មបិដក កុសលត្តិកភាវនាយបហាតព្វទុកៈ

ក្បាលទី 81 · ទំព័រ 666

ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិត គប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកទស្សនេនបហាតព្វទុកៈ ។ កុសលត្តិកភាវនាយបហាតព្វទុកៈ អកុសលធម៌ដែលត្រូវលះដោយភាវនា អាស្រ័យនូវអកុសលធម៌ ដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ ដែលមិនមែនត្រូវលះដោយភាវនា អាស្រ័យនូវ កុសលធម៌ ដែលមិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ ចប់ កុសលត្តិកភាវនាយបហាតព្វទុកៈ ។