អភិធម្មបិដក កុសលត្តិកទស្សនេនបហាតព្វហេតុកទុកៈ

ក្បាលទី 81 · ទំព័រ 667

កុសលត្តិកទស្សនេនបហាតព្វហេតុកទុកៈ ឧ អកុសលធម៌ មានហេតុដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវអកុសលធម៌ មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ អាស្រ័យនូវកុសលធម៌ មានហេតុដែលមិនមែនត្រូវលះដោយទស្សនៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ កុសលត្តិកទស្សនេនបហាតព្វហេតុកទុកៈ ។