អភិធម្មបិដក កុសលត្តិកសវិតក្កទុកៈ
វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ មានហេតុ ដែលមិនមែនត្រូវលះដោយភាវនា អាស្រ័យនូវកុសលធម៌ មានហេតុដែលមិនមែនត្រូវលះដោយភាវនា ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ ចប់ កុសលត្តិកភាវនាយបហាតព្វហេតុកទុកៈ ។ កុសលត្តិកសវិតក្កទុកៈ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្ត ទៅជាមួយនឹងវិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹង វិតក្កៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យនៃកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយហេតុប្បច្ច័យ ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យនៃអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹង វិតក្កៈ ដោយហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ជាបច្ច័យ នៃអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ដោយហេតុប្បច្ច័យ ។