អភិធម្មបិដក កុសលត្តិកសវិចារទុកៈ

ក្បាលទី 81 · ទំព័រ 670

ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ មិនមានវិតក្កៈ ជាបច្ច័យនៃកុសលធម៌ មិនមាន វិតក្កៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមានវិតក្កៈ ជាបច្ច័យនៃអព្យាកតធម៌ មិនមានវិតក្កៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៤ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកសវិតក្កទុកៈ ។ កុសលត្តិកសវិចារៈទុកៈ ឧឧ កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ គឺដូចគ្នានឹងកុសលត្តិកសវិតក្កៈដែរ ។ ចប់ កុសលត្តិកសវិចារៈទុកៈ ។