អភិធម្មបិដក កុសលត្តិកសប្បីតិកទុកៈ

ក្បាលទី 81 · ទំព័រ 671

កុសលត្តិកសប្បីតិកទុកៈ ឧ កុសលធម៌ប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវអកុសលធម៌ ប្រព្រឹត្ត ទៅជាមួយនឹងបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ អាស្រ័យនូវអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹង បីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ ជាបច្ច័យនៃកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ ដោយហេតុប្បច្ច័យ ។ អកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ ជាបច្ច័យនៃអកុសលធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ ដោយហេតុប្បច្ច័យ ។ អព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ ជាបច្ច័យ នៃអព្យាកតធម៌ ប្រព្រឹត្តទៅជាមួយនឹងបីតិ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ កុសលធម៌ មិនមានបីតិ អាស្រ័យនូវកុសលធម៌ មិនមាន បីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិន មានបីតិ អាស្រ័យនូវអកុសលធម៌ មិនមានបីតិ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមានបីតិ អាស្រ័យនូវ អព្យាកតធម៌ មិនមានបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនមានបីតិ អាស្រ័យនូវកុសលធម៌ មិនមានបីតិផង នូវអព្យាកតធម៌ មិនមានបីតិផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។