អភិធម្មបិដក កុសលត្តិកបីតិសហគតាទិត្តិទុកៈ

ក្បាលទី 81 · ទំព័រ 673

កុសលត្តិកបីតិសហគតាទិត្តិទុកៈ កុសលធម៌ប្រកបដោយបីតិ អាស្រ័យនូវកុសលធម៌ ប្រកបដោយ បីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អាស្រ័យនូវកុសលធម៌ មិន មែនប្រកបដោយបីតិ។ អាស្រ័យនូវកុសលធម៌ប្រកបដោយសុខ… អាស្រ័យនូវកុសលធម៌ មិនមែនប្រកបដោយសុខ។ អាស្រ័យនូវកុសលធម៌ ប្រកបដោយឧបេក្ខា… អាស្រ័យនូវកុសលធម៌ មិនមែនប្រកបដោយឧបេក្ខា ។ ចប់ កុសលត្តិកបីតិសហគតាទិត្តិទុកៈ ។ កុសលត្តិកកាមាវចរទុកៈ កុសលធម៌ជាកាមាវចរ អាស្រ័យនូវកុសលធម៌ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ អព្យាកតធម៌ ជាកាមាវចរ អាស្រ័យ នូវកុសលធម៌ ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ កុសលធម៌ ជាកាមាវចរក្តី អព្យាកតធម៌ជាកាមាវចរក្តី អាស្រ័យនូវកុសលធម៌ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។