អភិធម្មបិដក កុសលត្តិកកាមាវចរទុកៈ
កុសលធម៌ ជាកាមាវចរ អាស្រ័យនូវអកុសលធម៌ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ អព្យាកតធម៌ ជាកាមាវចរ អាស្រ័យនូវអព្យាកតធម៌ ជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាកាមាវចរ អាស្រ័យនូវកុសលធម៌ ជាកាមាវចរផង នូវអព្យាកតធម៌ ជាកាមាវចរផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាកាមាវចរ អាស្រ័យ នូវអកុសលធម៌ ជាកាមាវចរផង នូវអព្យាកតធម៌ ជាកាមាវចរផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ ជាកាមាវចរ ជាបច្ច័យនៃកុសលធម៌ជាកាមាវចរ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាកាមាវចរ ជាបច្ច័យ នៃអកុសលធម៌ជាកាមាវចរ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាកាមាវចរ ជាបច្ច័យនៃអព្យាកតធម៌ ជាកាមាវចរ ដោយហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ កុសលធម៌ មិនមែនជាកាមាវចរ អាស្រ័យនូវកុសលធម៌ មិនមែនជាកាមាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនមែនជាកាមាវចរ អាស្រ័យនូវអព្យាកតធម៌ មិនមែនជាកាមាវចរ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។