អភិធម្មបិដក កុសលត្តិករូបាវចរទុកៈ
កុសលត្តិករូបវចរទុកៈ កុសលធម៌ ជារូបាវចរ អាស្រ័យនូវកុសលធម៌ ជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជារូបាវចរ អាស្រ័យ នូវអព្យាកតធម៌ ជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះ ។ កុសលធម៌ មិនមែនជារូបាវចរ អាស្រ័យនូវកុសលធម៌ មិន មែនជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិនមែនជារូបាវចរ អាស្រ័យនូវអកុសលធម៌ មិនមែនជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែន ជារូបាវចរ អាស្រ័យនូវអព្យាកតធម៌ មិនមែនជារូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌មិនមែនជារូបាវចរ អាស្រ័យនូវកុសលធម៌ មិនមែនជារូបាវចរផង នូវអព្យាកតធម៌មិនមែនជារូបាវចរផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនមែនជារូបាវចរ អាស្រ័យ នូវអកុសលធម៌ មិនមែនជារូបាវចរផង នូវអព្យាកតធម៌ មិនមែនជារូបាវចរ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។