អភិធម្មបិដក កុសលត្តិកអរូបាវចរទុកៈ
សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌មិនមែនជារូបាវចរ ជាបច្ច័យនៃកុសលធម៌ មិន មែនជារូបាវចរ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ មិនមែន ជារូបាវចរ ជាបច្ច័យនៃអកុសលធម៌ មិនមែនជារូបាវចរ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមែនជារូបាវចរ ជាបច្ច័យនៃអព្យាកតធម៌ មិនមែនជារូបាវចរ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិករូបាវចរទុកៈ ។ កុសលត្តិកអរូបវចរទុកៈ កុសលធម៌ ជាអរូបាវចរ អាស្រ័យនូវកុសលធម៌ ជាអរូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាអរូបាវចរ អាស្រ័យនូវអព្យាកតធម៌ជាអរូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ កុសលធម៌ មិនមែនជាអរូបាវចរ អាស្រ័យនូវកុសលធម៌ មិនមែនជាអរូបាវចរ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។