អភិធម្មបិដក កុសលត្តិកបរិយាបន្ថទុកៈ

ក្បាលទី 81 · ទំព័រ 678

( កុសលត្តិកអរូបាវចរទុកៈ ) ដូចគ្នានឹងរូបាវចរទុកៈដែរ ។ ចប់ កុសលត្តិកអរូបាវចរទុកៈ ។ កុសលត្តិកបរិយាបន្នទុកៈ កុសលធម៌ ជាបរិយាបន្នៈ ( ធម៌ដែលរាប់បញ្ចូលក្នុងតេភូមិកវដ្ត ) អាស្រ័យនូវកុសលធម៌ ជាបរិយាបន្នៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាបរិយាបន្នៈ អាស្រ័យនូវ អកុសលធម៌ ជាបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ជាបរិយាបន្នៈ អាស្រ័យនូវអព្យាកតធម៌ ជាបរិយាបន្នៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ជាបរិយាបន្នៈ អាស្រ័យ នូវកុសលធម៌ ជាបរិយាបន្នៈផង នូវអព្យាកតធម៌ ជាបរិយាបន្នៈផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ ជាបរិយាបន្នៈ អាស្រ័យ នូវអកុសលធម៌ ជាបរិយាបន្នៈផង នូវអព្យាកតធម៌ ជាបរិយាបន្នៈផង ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ ជាបរិយាបន្នៈ ជាបច្ច័យនៃកុសលធម៌ ជា បរិយាបន្នៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ជាបរិយាបន្នៈ ជាបច្ច័យនៃអកុសលធម៌ ជាបរិយាបន្នៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ជាបរិយាបន្នៈ ជាបច្ច័យនៃអព្យាកតធម៌ ជាបរិយាបន្នៈ ដោយ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។