អភិធម្មបិដក កុសលត្តិកនិយ្យានិកទុកៈ
អព្យាកតធម៌ ជាអបរិយាបន្នៈ ជាបច្ច័យនៃអព្យាកតធម៌ ជា អបរិយាបន្នៈ ដោយអារម្មណប្បច្ច័យ ។ អព្យាកតធម៌ ជាអបរិយាបន្នៈ ជាបច្ច័យ នៃកុសលធម៌ ជាអបរិយាបន្នៈ ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៤ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះផងចុះ ។ ចប់ កុសលត្តិកបរិយាបន្នទុកៈ ។ កុសលត្តិកនិយ្យានិកទុកៈ កុសលធម៌ជានិយ្យានិកៈ ( ធម៌ដែលលះបង់សង្សារវដ្តទាំងអស់ ដោយឥតមានសេសសល់ ) អាស្រ័យនូវកុសលធម៌ ជានិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ ជាអនិយ្យានិកៈ អាស្រ័យនូវកុសលធម៌ ជា