អភិធម្មបិដក កុសលត្តិកនិយតទុកៈ
ក្បាលទី 81 · ទំព័រ 681
អនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ជាអនិយ្យានិកៈ អាស្រ័យនូវអកុសលធម៌ ជាអនិយ្យានិកៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ជាអនិយ្យានិកៈ អាស្រ័យនូវអព្យាកតធម៌ជាអនិយ្យានិកៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារយ៉ាងនេះចុះ ។ ចប់ កុសលត្តិកនិយ្យានិកទុកៈ ។ កុសលត្តិកនិយតទុកៈ កុសលធម៌ ជានិយតៈ ( ធម៌ទៀង ) អាស្រ័យនូវកុសលធម៌ ជានិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អកុសលធម៌ ជា និយតៈ អាស្រ័យនូវអកុសលធម៌ ជានិយតៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនេះផងចុះ ។