អភិធម្មបិដក កុសលត្តិកសឧត្តរទុកៈ
កុសលធម៌ ជាអនិយតៈ អាស្រ័យនូវកុសលធម៌ ជាអនិយតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនេះផងចុះ ។ ចប់ កុសលត្តិកនិយតទុកៈ ។ កុសលត្តិកសឧត្តរទុកៈ ឧ កុសលធម៌ ប្រកបដោយឧត្តរៈ ( ការរើឡើងនូវខ្លួន ) អាស្រ័យនូវកុសលធម៌ ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ ប្រកបដោយឧត្តរៈ អាស្រ័យនូវអកុសលធម៌ ប្រកបដោយឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ប្រកបដោយឧត្តរៈ អាស្រ័យនូវអព្យាកតធម៌ ប្រកបដោយ ឧត្តរៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ កុសលធម៌ប្រកបដោយឧត្តរៈ ជាបច្ច័យនៃកុសលធម៌ប្រកបដោយ ឧត្តរៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អកុសលធម៌ប្រកបដោយ ឧត្តរៈ ជាបច្ច័យនៃអកុសលធម៌ ប្រកបដោយឧត្តរៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ ប្រកបដោយឧត្តរៈ ជាបច្ច័យនៃអព្យាកតធម៌ ប្រកបដោយឧត្តរៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។