អភិធម្មបិដក កុសលត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 684

នៃកុសលធម៌ មិនមានឧត្តរៈ ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៣ ក្នុងអនន្តរប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកសឧត្តរទុកៈ ។ កុសលត្តិកសរណទុកៈ ឧ អកុសលធម៌ ប្រកបដោយរណៈ ( លាមក ) អាស្រ័យ នូវអកុសលធម៌ ប្រកបដោយរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ កុសលធម៌ មិនមានរណៈ អាស្រ័យនូវកុសលធម៌ មិន មានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អព្យាកតធម៌ មិនមានរណៈ អាស្រ័យនូវអព្យាកតធម៌ មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អព្យាកតធម៌ មិនមានរណៈ អាស្រ័យនូវកុសលធម៌ មិនមានរណៈផង នូវអព្យាកតធម៌មិនមានរណៈផង ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ កុសលធម៌ មិនមានរណៈ អាស្រ័យនូវកុសលធម៌ មិន មានរណៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ អព្យាកតធម៌មិនមាន រណៈ អាស្រ័យនូវអព្យាកតធម៌ មិនមានរណៈ ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។