អភិធម្មបិដក វេទនាត្តិកសរណទុកៈ
វេទនាត្តិកសរណទុកៈ ឧ ធម៌ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ អាស្រ័យនូវធម៌ ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ ទើប កើតឡើងព្រោះហេតុប្បច្ច័យ ។ ធម៌ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយ រណៈ អាស្រ័យនូវធម៌ ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយ រណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ដែលសម្បយុត្តដោយវេទនាមិ នជាទុក្ខមិនជាសុខ ប្រកបដោយរណៈ អាស្រ័យនូវធម៌ ដែលសម្បយុត្ត ដោយវេទនាមិនជាទុក្ខមិនជាសុខ ប្រកបដោយរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ ជាបច្ច័យ នៃធម៌ ដែលសម្បយុត្តដោយសុខវេទនា ប្រកបដោយរណៈ ដោយ ហេតុប្បច្ច័យ ។ ធម៌ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយរណៈ ជាបច្ច័យ នៃធម៌ ដែលសម្បយុត្តដោយទុក្ខវេទនា ប្រកបដោយរណៈ ដោយ ហេតុប្បច្ច័យ ។ ធម៌ដែលសម្បយុត្តដោយវេទនាមិនជាទុក្ខមិនជាសុខ ប្រកបដោយ រណៈ ជាបច្ច័យនៃធម៌ ដែលសម្បយុត្តដោយវេទនា មិនជាទុក្ខមិនជាសុខ ប្រកបដោយរណៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ធម៌ដែលសម្បយុត្តដោយសុខវេទនា មិនមានរណៈ អាស្រ័យនូវធម៌ដែលសម្បយុត្តដោយសុខវេទនា មិនមានរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ដែលសម្បយុត្តដោយវេទនាមិនជាទុក្ខមិនជាសុខ មិនមានរណៈ អាស្រ័យនូវធម៌ដែលសម្បយុត្តដោយវេទនា មិនជាទុក្ខមិន ជាសុខ មិនមានរណៈ ទើបកើតឡើង ព្រោះហ