អភិធម្មបិដក វិបាកត្តិកសរណទុកៈ
យ៉ាងនោះចុះ ។ ចប់ វេទនាត្តិកសរណទុកៈ ។ វិបកត្តិកសរណទុកៈ ធម៌មានវិបាកធម៌ជាប្រក្រតី ជាសរណៈ អាស្រ័យនូវធម៌ មានវិបាកធម៌ជាប្រក្រតី ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យមានវារៈ ១ ក្នុងអវិគតប្បច្ច័យមានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានតែវារៈ ១ ។ វិបាកធម៌ជាអរណៈ អាស្រ័យនូវវិបាកធម៌ ជាអរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មានវិបាកធម៌ជាប្រក្រតី ជាអរណៈ អាស្រ័យនូវធម៌ មានវិបាកធម៌ជាប្រក្រតី ជាអរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិនមែនជាវិបាក ទាំង មិនមែនមានវិបាកធម៌ជាប្រក្រតី ជាអរណៈ អាស្រ័យនូវធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ជាអរណៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ វិបាកធម៌ ជាអរណៈ អាស្រ័យនូវធម៌ជាវិបាក ជាអរណៈផង មិនមែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ជា អរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌មិន មែនជាវិបាក ទាំងមិនមែនមានវិបាកធម៌ជាប្រក្រតី ជាអរណៈ អាស្រ័យនូវ ធម៌មានវិបាកធម៌ជាប្រក្រតី ជាអរណៈផង មិនមែនជាវិបាក ទាំងមិនមែន មានវិបាកធម៌ជាប្រក្រតី ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។