អភិធម្មបិដក ឧបាទិន្ថត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 690

ឧបទិន្នត្តិកសរណទុកៈ អនុបាទិន្នុបាទានិយធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេសមាន តណ្ហាជាដើមមិនកាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ) ប្រកបដោយ រណៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ឧបាទិន្នុបាទានិយធម៌ ( ធម៌ដែលកម្មប្រកបដោយកិលេស កាន់យកហើយ តែជាប្រយោជន៍ដល់ឧបាទាន ) ជាអរណៈ ( មិនមាន កិលេស ) អាស្រ័យនូវឧបាទិន្នុបាទានិយធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អនុបាទិន្នុបាទានិយធម៌ ជាអរណៈ អាស្រ័យនូវអនុបាទិន្នុបាទានិយធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ មានវារៈ ៣ ។ អនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ អាស្រ័យ នូវអនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៩ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៩ ។