អភិធម្មបិដក សង្កិលិដ្ឋត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 691

សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ ឧបាទិន្នុបាទានិយធម៌ជាអរណៈ ជាបច្ច័យនៃឧបាទិន្នុបាទានិយធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ អនុបាទិន្នុបាទានិយធម៌ ជាអរណៈ ជាបច្ច័យនៃអនុបាទិន្នុបាទានិយធម៌ ជាអរណៈ ដោយ ហេតុប្បច្ច័យ ។ អនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ ជាបច្ច័យនៃអនុបាទិន្នអនុបាទានិយធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ ឧបាទិន្នត្តិកសរណទុកៈ ។ សង្កិលិដ្ឋត្តិកសរណទុកៈ ឧឧ សង្កិលិដ្ឋសង្កិលេសិកធម៌ ( ធម៌ដែលសៅហ្មង ទាំងគួរ ដល់សេចក្តីសៅហ្មង ) ជាសរណៈ អាស្រ័យនូវសង្កិលិដ្ឋសង្កិលេសិកធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ អសង្កិលិដ្ឋសង្កិលេសិកធម៌ ( ធម៌ដែលមិនសៅហ្មង តែគួរ ដល់សេចក្តីសៅហ្មង ) ជាអរណៈ អាស្រ័យនូវអសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាអរណៈ អាស្រ័យនូវអសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអរណៈ អាស្រ័យនូវអសង្កិលិដ្ឋសង្កិលេសិកធម៌ ជាអរណៈផង នូវអសង្កិលិដ្ឋអសង្កិលេសិកធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។