អភិធម្មបិដក អាចយគាមិត្តិកសរណទុកៈ
ទស្សនេនបហាតព្វហេតុកត្តិកសរណទុកៈ អាស្រ័យនូវទស្សនេនបហាតព្វហេតុកធម៌ ជាសរណៈ… អាស្រ័យនូវភាវនាយបហាតព្វហេតុកធម៌ ជាសរណៈ… នេវទស្សនេននភាវនាយបហាតព្វហេតុកធម៌ ជាសរណៈ អាស្រ័យនូវនេវទស្សនេននភាវនាយបហាតព្វហេតុកធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ចប់ ទស្សនេនបហាតព្វហេតុកត្តិកសរណទុកៈ ។ អាចយគាមិត្តិកសរណទុកៈ អាចយគាមិធម៌ ( ធម៌ដល់នូវការសន្សំកពូនឡើងដោយកម្ម កិលេស ) ជាសរណៈ អាស្រ័យនូវអាចយគាមិធម៌ ជាសរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ អាចយគាមិធម៌ ជាអរណៈ អាស្រ័យនូវអាចយគាមិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អបចយគាមិធម៌ ( ធម៌មិនដល់នូវការសន្សំកពូនឡើង ) ជាអរណៈ អាស្រ័យនូវ អបចយគាមិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ នេវាចយគាមិនាបចយគាមិធម៌ ( ធម៌មិនមែនជាដល់នូវការសន្សំក ពូនឡើង និងធម៌មិនមែនជាមិនដល់នូវការសន្សំកពូនឡើង ) ជាអរណៈ អាស្រ័យនូវនេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ នេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ អាស្រ័យនូវ អាចយគាមិធម៌ ជាអរណៈផង នូវនេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ ផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ នេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ អាស្រ័យនូវអបចយគាមិធម៌ ជាអរណៈផង នូវនេវាចយគាមិនាបចយធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។