អភិធម្មបិដក សេក្ខត្តិកសរណទុកៈ
ជាបច្ច័យនៃអបចយគាមិធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ មានវារៈ ៣ ។ នេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ ជាបច្ច័យនៃនេវាចយគាមិនាបចយគាមិធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ ។ អាចយគាមិធម៌ ជាអរណៈ ជាបច្ច័យនៃអាចយគាមិធម៌ ជា អរណៈ ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៧ ក្នុងអធិបតិប្បច្ច័យ មានវារៈ ១០ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៦ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ អាចយគាមិត្តិកសរណទុកៈ ។ សេក្ខត្តិកសរណទុកៈ នេវសេក្ខានាសេក្ខធម៌ ( ធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល ) ជាសរណៈ អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ សេក្ខធម៌ជាអរណៈ អាស្រ័យនូវសេក្ខធម៌ ជាអរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ នេវសេក្ខានាសេក្ខធម៌ ជាអរណៈ អាស្រ័យ នូវសេក្ខធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សេក្ខធម៌ ជា អរណៈក្តី នេវសេក្ខានាសេក្ខធម៌ ជាអរណៈក្តី អាស្រ័យនូវសេក្ខធម៌ ជា អរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អសេក្ខធម៌ ជាអរណៈ អាស្រ័យនូវអសេក្ខធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ៣ ។ នេវសេក្ខានាសេក្ខធម៌ ជាអរណៈ អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។