អភិធម្មបិដក បរិត្តត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 701

វារៈ ៥ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៩ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៨ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ សេក្ខត្តិកសរណទុកៈ ។ បរិត្តត្តិកសរណទុកៈ បរិត្តធម៌ ( ធម៌មានសភាពតូចឆ្មារ ) ជាសរណៈ អាស្រ័យ នូវបរិត្តធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ បរិត្តធម៌ ជាអរណៈ អាស្រ័យនូវបរិត្តធម៌ ជាអរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ មហគ្គតធម៌ ( ធម៌ដល់នូវ សភាពដ៏ធំ ) ជាអរណៈ អាស្រ័យនូវមហគ្គតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ អប្បមាណធម៌ ( ធម៌មាន ប្រមាណមិនបាន ) ជាអរណៈ អាស្រ័យនូវអប្បមាណធម៌ជាអរណៈ ទើប