អភិធម្មបិដក បរិត្តារម្មណត្តិកសរណទុកៈ
ក្បាលទី 81 · ទំព័រ 702
កើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ បរិត្តធម៌ជាអរណៈ អាស្រ័យនូវបរិត្តធម៌ ជាអរណៈផង នូវមហគ្គតធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ បរិត្តធម៌ជាអរណៈ អាស្រ័យនូវ បរិត្តធម៌ ជាអរណៈផង នូវអប្បមាណធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ១៣ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ បរិត្តត្តិកសរណទុកៈ ។ បរិត្តារម្មណត្តិកសរណទុកៈ បរិត្តារម្មណធម៌ ( ធម៌មានអារម្មណ៍តូចឆ្មារ ) ជាសរណៈ អាស្រ័យនូវបរិត្តារម្មណធម៌ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មហគ្គតារម្មណធម៌ ( ធម៌មានអារម្មណ៍ដល់នូវសភាពដ៏ធំ ) ជាសរណៈ អាស្រ័យនូវមហគ្គតារម្មណធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ