អភិធម្មបិដក ហីនត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 703

។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ បរិត្តារម្មណធម៌ ជាអរណៈ អាស្រ័យនូវបរិត្តារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ មហគ្គតារម្មណធម៌ ជា អរណៈ អាស្រ័យនូវមហគ្គតារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អប្បមាណារម្មណធម៌ ជាអរណៈ អាស្រ័យនូវអប្បមាណារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ បរិត្តារម្មណត្តិកសរណទុកៈ ។ ហីនត្តិកសរណទុកៈ ឧ ហីនធម៌ ( ធម៌ថោកទាប ) ជាសរណៈ អាស្រ័យនូវ ហីនធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។