អភិធម្មបិដក មិច្ឆត្តត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 704

មជ្ឈិមធម៌ ( ធម៌យ៉ាងកណ្តាល ) ជាអរណៈ អាស្រ័យនូវ មជ្ឈិមធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ បណីតធម៌ ( ធម៌ឧត្តម ) ជាអរណៈ អាស្រ័យនូវបណីតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ មជ្ឈិមធម៌ជាអរណៈ អាស្រ័យ នូវមជ្ឈិមធម៌ ជាអរណៈផង នូវបណីតធម៌ ជាអរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ ហីនត្តិកសរណទុកៈ ។ មិច្ឆត្តត្តិកសរណទុកៈ មិច្ឆត្តនិយតធម៌ ( ធម៌មានសភាពខុសនិងទៀង ) ជា សរណៈ អាស្រ័យនូវមិច្ឆត្តនិយតធម៌ ជាសរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អនិយតធម៌ ( ធម៌មិនទៀង ) ជាសរណៈ អាស្រ័យនូវ អនិយតធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ សម្មត្តនិយតធម៌ ( ធម៌មានសភាពត្រូវនិងទៀង ) ជា អរណៈ អាស្រ័យនូវសម្មត្តនិយតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ អនិយតធម៌ ជាអរណៈ អាស្រ័យនូវសម្មត្តនិយតធម៌ ជា អរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ សម្មត្តនិយតធម៌ ជាអរណៈក្តី អនិយតធម៌ ជាអរណៈក្តី អាស្រ័យនូវសម្មត្តនិយតធម៌ ជាអរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ អនិយតធម៌ ជាអរណៈ អាស្រ័យនូវ អនិយតធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អនិយតធម៌ ជាអរណៈ អាស្រ័យនូវសម្មត្តនិយតធម៌ ជាអរណៈផង នូវអនិយតធម៌ ជា អរណៈផង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។