អភិធម្មបិដក អតីតត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 708

អតីតត្តិកសរណទុកៈ បច្ចុប្បន្នធម៌ ( ធម៌ជាបច្ចុប្បន្ន ) ជាសរណៈ ជាបច្ច័យនៃ បច្ចុប្បន្នធម៌ ជាសរណៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ បច្ចុប្បន្នធម៌ ជាអរណៈ ជាបច្ច័យនៃបច្ចុប្បន្នធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ អតីតត្តិកសរណទុកៈ ។ អតីតារម្មណត្តិកសរណទុកៈ