អភិធម្មបិដក អតីតារម្មណត្តិកសរណទុកៈ

ក្បាលទី 81 · ទំព័រ 708

អតីតារម្មណធម៌ ( ធម៌មានអារម្មណ៍កន្លងហើយ ) ជា សរណៈ អាស្រ័យនូវអតីតារម្មណធម៌ ជាសរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ អនាគតារម្មណធម៌ ( ធម៌មានអារម្មណ៍មិនទាន់មកដល់ ) ជាសរណៈ អាស្រ័យនូវអនាគតារម្មណធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ បច្ចុប្បន្នារម្មណធម៌ ( ធម៌មានអារម្មណ៍កើតឡើង ចំពោះមុខ ) ជាសរណៈ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ជាសរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារគ្រប់បច្ច័យទាំងអស់ចុះ ។ អតីតារម្មណធម៌ ជាអរណៈ អាស្រ័យនូវអតីតារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ អនាគតារម្មណធម៌ ជា អរណៈ អាស្រ័យនូវអនាគតារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ បច្ចុប្បន្នារម្មណធម៌ ជាអរណៈ អាស្រ័យនូវបច្ចុប្បន្នារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ អតីតារម្មណធម៌ ជាអរណៈ ជាបច្ច័យនៃអតីតារម្មណធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ ។ អនាគតារម្មណធម៌ ជាអរណៈ ជាបច្ច័យ នៃអនាគតារម្មណធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ ។ បច្ចុប្បន្នារម្មណធម៌ ជាអរណៈ ជាបច្ច័យនៃបច្ចុប្បន្នារម្មណធម៌ ជាអរណៈ ដោយហេតប្បច្ច័យ ។