អភិធម្មបិដក អជ្ឈត្តត្តិកសរណទុកៈ
ក្បាលទី 81 · ទំព័រ 710
អតីតារម្មណធម៌ ជាអរណៈ ជាបច្ច័យ នៃអតីតារម្មណធម៌ ជាអរណៈ ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ អតីតារម្មណត្តិកសរណទុកៈ ។ អជ្ឈត្តត្តិកសរណទុកៈ ឧ អជ្ឈត្តធម៌ ( ធម៌ខាងក្នុង ) ជាសរណៈ អាស្រ័យនូវ អជ្ឈត្តធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ពហិទ្ធាធម៌ ( ធម៌ខាងក្រៅ ) ជាសរណៈ អាស្រ័យនូវពហិទ្ធាធម៌ ជាសរណៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ អជ្ឈត្តធម៌ ជាអរណៈ អាស្រ័យនូវអជ្ឈត្តធម៌ ជាអរណៈ