អភិធម្មបិដក សនិទស្សនត្តិកសរណទុកៈ
ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ពហិទ្ធារម្មណធម៌ ជា អរណៈ អាស្រ័យនូវពហិទ្ធារម្មណធម៌ ជាអរណៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី ក្នុងបញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ អជ្ឈត្តារម្មណត្តិកសរណទុកៈ ។ សនិទស្សនត្តិកសរណទុកៈ អនិទស្សនអប្បដិឃធម៌ ( ធម៌មិនមានការឃើញនិងមិនមាន ការប៉ះពាល់ ) ជាសរណៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជាសរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ១ ។ អនិទស្សនអប្បដិឃធម៌ ជាអរណៈ អាស្រ័យនូវអនិទស្សនអប្បដិឃធម៌ ជាអរណៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មាន វារៈ ១៧ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២១ ក្នុងអវិគតប្បច្ច័យ មាន វារៈ ២១ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ អនិទស្សនអប្បដិឃធម៌ជាអរណៈ ជាបច្ច័យនៃអនិទស្សនអប្បដិឃធម៌ ជាអរណៈ ដោយហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ២៥ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ សនិទស្សនត្តិកសរណទុកៈ ។ ចប់ អនុលោមត្តិកទុកប្បដ្ឋាន ។