អភិធម្មបិដក កុសលត្តិកវេទនាត្តិកៈ

ក្បាលទី 81 · ទំព័រ 714

អនុលោមត្តិកត្តិកប្បដ្ឋាន កុសលត្តិកវេទនាត្តិកៈ ឧ ធម៌ជាកុសល ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ ជា កុសលធម៌ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសលប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយ សុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ប្រហែលគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ជាកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ ជា កុសល ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ ។ ធម៌ជាអកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ជាអកុសលប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ ។ ធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ជាបច្ច័យ នៃធម៌ជាអព្យាកតៈ ប្រកបដោយសុខវេទនា ដោយហេតុប្បច្ច័យ ។ ធម៌ជាកុសល ប្រកបដោយសុខវេទនា ជាបច្ច័យនៃធម៌ជា កុសលប្រកបដោយសុខវេទនា ដោយអារម្មណប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជា អកុសល ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសល ប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជា អកុសល ប្រកបដោយទុក្ខវេទនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។ ធម៌ជាអព្យាកតៈប្រកបដោយទុក្ខវេទនា អាស្រ័យនូវធម៌ជាអព្យាកតៈប្រកបដោយ ទុក្ខវេទនា ទើបកើតឡើង ព្រោះអារម្មណប្បច្ច័យ ។