អភិធម្មបិដក កុសលត្តិកវិបាកត្តិកៈ
ហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអធិបតិប្បច្ច័យ មានវារៈ ៧ ក្នុងអនន្តរប្បច្ច័យ មានវារៈ ៧ ក្នុងឧបនិស្សយប្បច្ច័យ មានវារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ចប់ កុសលត្តិកវេទនាត្តិកៈ ។ កុសលត្តិកវិបកត្តិកៈ វិបាកធម៌ជាអព្យាកតៈ អាស្រ័យនូវវិបាកធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ធម៌មានវិបាកជាប្រក្រតី ជាកុសល អាស្រ័យនូវធម៌ មានវិបាក ជាប្រក្រតី ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌មានវិបាក ជាប្រក្រតីជាអកុសល អាស្រ័យនូវធម៌មានវិបាកជាប្រក្រតី ជាអកុ- សល់ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌មានវិបាកជាប្រក្រតី ជាកុសល ជាបច្ច័យនៃធម៌មានវិបាក ជាប្រក្រតី ជាកុសល ដោយហេតុប្បច្ច័យ ។ ធម៌មានវិបាកជាប្រក្រតី ជាអកុសល ជាបច្ច័យនៃធម៌មានវិបាកជាប្រក្រតី ជាអកុសល ដោយហេតប្បច្ច័យ ។ ធម៌មានវិបាកជាប្រក្រតីជាកុសល ជាបច្ច័យនៃធម៌មានវិបាក ជាប្រក្រតី ជាកុសល ដោយអារម្មណប្បច្ច័យ ធម៌មានវិបាកជាប្រក្រតី ជា កុសល ជាបច្ច័យនៃធម៌ មានវិបាកជាប្រក្រតី ជាអកុសល ដោយអារម្មណប្បច្ច័យ ។ ធម៌មានវិបាកជាប្រក្រតី ជាអកុសល ជាបច្ច័យនៃ