អភិធម្មបិដក កុសលត្តិកឧបាទិន្ថត្តិកៈ

ក្បាលទី 81 · ទំព័រ 719

ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ធម៌ មិនមែនជាវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ជា អព្យាកតៈ អាស្រ័យនូវធម៌មិនមែនជាវិបាក ទាំងមិនមែនមានវិបាកជាប្រក្រតី ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ចប់ កុសលត្តិកវិបាកត្តិកៈ ។ កុសលត្តិកឧបទិន្នត្តិកៈ ឧ ធម៌ដែលកម្មប្រកបដោយកិលេស ( មានតណ្ហាជាដើម ) កាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ជាអព្យាកតៈ អាស្រ័យនូវ ធម៌ ដែលកម្មប្រកបដោយកិលេសកាន់យកហើយ ទាំងជាប្រយោជន៍ដល់ ឧបាទាន ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ធម៌ជាកុសល ដែលកម្មប្រកបដោយកិលេស ( មានតណ្ហា ជាដើម ) មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន អាស្រ័យ នូវធម៌ជាកុសល ដែលកម្មប្រកបដោយកិលេសកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអកុសល ដែលកម្មប្រកបដោយកិលេស មិនកាន់យកហើយ ទាំង ជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាកុសល ដែលកម្មប្រកបដោយ កិលេស មិនកាន់យកហើយ ទាំងជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។