អភិធម្មបិដក កុសលត្តិកសង្កិលិដ្ឋត្តិកៈ

ក្បាលទី 81 · ទំព័រ 722

ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៩ ក្នុងអវិគតប្បច្ច័យ មានវារៈ ១១ ។ ឯបញ្ញាវារៈ ក្នុងកុសលត្តិកៈ យ៉ាងណា បណ្ឌិតគប្បីឲ្យពិស្តារ យ៉ាងនោះចុះ ។ ធម៌ជាកុសល ដែលកម្មប្រកបដោយកិលេស មិនកាន់យក ហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាកុសល ដែល កម្មប្រកបដោយកិលេសមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអព្យាកតៈដែលកម្មប្រកបដោយ កិលេសមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន អាស្រ័យនូវធម៌ជាអព្យាកតៈ ដែលកម្មប្រកបដោយកិលេសមិនកាន់យកហើយ ទាំងមិនជាប្រយោជន៍ដល់ឧបាទាន ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ កុសលត្តិកឧបាទិន្នត្តិកៈ ។ កុសលត្តិកសង្កិលិដ្ឋត្តិកៈ ធម៌ជាអកុសលដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ ជាអកុសល ដែលសៅហ្មង ទាំងគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ធម៌ជាអកុសល ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅ ហ្មង អាស្រ័យនូវធម៌ជាកុសល ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅ ហ្មង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអព្យាកតៈ ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង អាស្រ័យនូវធម៌ជាអព្យាកតៈ ដែលមិនសៅហ្មង តែគួរដល់សេចក្តីសៅហ្មង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។