អភិធម្មបិដក កុសលត្តិកវិតក្កត្តិកៈ
ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារ គ្រប់បច្ច័យទាំងអស់ចុះ ។ ចប់ កុសលត្តិកសង្កិលិដ្ឋត្តិកៈ ។ កុសលត្តិកវិតក្កត្តិកៈ ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជា មួយនឹងវិចារៈ អាស្រ័យនូវធម៌ ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ជាអកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹង វិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ អាស្រ័យនូវធម៌ ជាអព្យាកតៈ ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ជាកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជា មួយនឹងវិចារៈ ជាបច្ច័យនៃធម៌ជាកុសលប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំង ប្រព្រឹត្តទៅជាមួយនឹងវិចារៈ ដោយហេតុប្បច្ច័យ ។ ធម៌ជាអកុសលប្រព្រឹត្ត ទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ជាបច្ច័យនៃធម៌ ជា អកុសល ប្រព្រឹត្តទៅជាមួយនឹងវិតក្កៈ ទាំងប្រព្រឹត្តទៅជាមួយនឹងវិចារៈ ដោយហេតុប្បច្ច័យ ។