អភិធម្មបិដក កុសលត្តិកបីតិត្តិកៈ

ក្បាលទី 81 · ទំព័រ 726

។ ក្នុងសហជាតវារៈក្តី សម្បយុត្តវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ធម៌ជាកុសល មិនមានវិតក្កៈ ទាំងមិនមានវិចារៈ អាស្រ័យ នូវធម៌ជាកុសល មិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទើបកើតឡើង ព្រោះ ហេតុប្បច្ច័យ មានវារៈ ៣ ។ ធម៌ជាអព្យាកតៈ មិនមានវិតក្កៈ ទាំងមិនមាន វិចារៈ អាស្រ័យនូវធម៌ជាអព្យាកតៈមិនមានវិតក្កៈ ទាំងមិនមានវិចារៈ ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិត គប្បីឲ្យពិស្តារផងចុះ ។ ចប់ កុសលត្តិកវិតក្កត្តិកៈ ។ កុសលត្តិកបីតិត្តិកៈ ធម៌ជាកុសល ប្រកបដោយបីតិ អាស្រ័យនូវធម៌ ជាកុសល ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសល ប្រកបដោយបីតិ អាស្រ័យនូវធម៌ជាអកុសល ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអព្យាកតៈ ប្រកបដោយបីតិ អាស្រ័យ នូវធម៌ជាអព្យាកតៈ ប្រកបដោយបីតិ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី សម្បយុត្តវារៈក្តី ដូចគ្នានឹងបដិច្ចវារៈដែរ ។ ធម៌ជាកុសល ប្រកបដោយបីតិ ជាបច្ច័យនៃធម៌ ជាកុសល ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ ។ ធម៌ជាអកុសល ប្រកបដោយបីតិ ជាបច្ច័យនៃធម៌ ជាអកុសល ប្រកបដោយបីតិ ដោយហេតុប្បច្ច័យ ។ ធម៌ ជាអព្យាកតៈ ប្រកបដោយបីតិ ជាបច្ច័យនៃធម៌ជាអព្យាកតៈ ប្រកបដោយ បីតិ ដោយហេតុប្បច្ច័យ ។