អភិធម្មបិដក កុសលត្តិកទស្សនត្តិកៈ

ក្បាលទី 81 · ទំព័រ 728

ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ សហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ធម៌ជាកុសល ប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ ជា កុសល ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជា អកុសល ប្រកបដោយឧបេក្ខា អាស្រ័យនូវធម៌ ជាអកុសល ប្រកបដោយ ឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអព្យាកតៈប្រកបដោយ ឧបេក្ខា អាស្រ័យនូវធម៌ ជាអព្យាកតៈ ប្រកបដោយឧបេក្ខា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៣ ក្នុងអវិគតប្បច្ច័យ មានវារៈ ៣ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី បណ្ឌិតគប្បីឲ្យពិស្តារផងចុះ ។ ចប់ កុសលត្តិកប្បីតិត្តិកៈ ។ កុសលត្តិកទស្សនត្តិកៈ ធម៌ជាអកុសល ដែលត្រូវលះដោយទស្សនៈ អាស្រ័យនូវ ធម៌ ជាអកុសល ដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេ-