អភិធម្មបិដក កុសលត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ
ក្បាលទី 81 · ទំព័រ 729
តប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ ធម៌ជាអកុសល ដែលត្រូវលះដោយភាវនា អាស្រ័យនូវធម៌ ជាអកុសលដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាកុសល ដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែន ត្រូវលះដោយភាវនា អាស្រ័យនូវធម៌ ដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៥ ក្នុងអវិគតប្បច្ច័យ មានវារៈ ៥ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ កុសលត្តិកទស្សនត្តិកៈ ។ កុសលត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ ធម៌ជាអកុសល មានហេតុដែលត្រូវលះដោយទស្សនៈ អា-