អភិធម្មបិដក កុសលត្តិកអាចយគាមិត្តិកៈ

ក្បាលទី 81 · ទំព័រ 730

ស្រ័យនូវធម៌ ជាអកុសល មានហេតុដែលត្រូវលះដោយទស្សនៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសល មានហេតុដែលត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាអកុសល មានហេតុដែលត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាកុសលមានហេតុ ដែលមិនមែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា អាស្រ័យនូវធម៌ជាកុសល មានហេតុដែលមិន មែនត្រូវលះដោយទស្សនៈ មិនមែនត្រូវលះដោយភាវនា ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ៧ ក្នុងអារម្មណប្បច្ច័យ មាន វារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ៧ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ចប់ កុសលត្តិកទស្សនេនបហាតព្វហេតុកត្តិកៈ ។ កុសលត្តិកអាចយគាមិត្តិកៈ ធម៌ជាកុសល ដល់នូវការសន្សំកពូនឡើង ( ដោយកម្មក្កិលេស ) អាស្រ័យនូវធម៌ជាកុសល ដល់នូវការសន្សំកពូនឡើង ទើបកើត ឡើង ព្រោះហេតុប្បច្ច័យ ។ ធម៌ជាអកុសល ដល់នូវការសន្សំកពូនឡើង អាស្រ័យនូវធម៌ ជាអកុសល ដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ ធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង អាស្រ័យនូវ ធម៌ជាកុសល មិនដល់នូវការសន្សំកពូនឡើង ទើបកើតឡើង ព្រោះហេតប្បច្ច័យ ។ ក្នុងបច្ច័យទាំងអស់ ក្នុងបដិច្ចវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។