អភិធម្មបិដក កុសលត្តិកសេក្ខត្តិកៈ
កុសលត្តិកសេក្ខត្តិកៈ ឧ សេក្ខធម៌ជាកុសល អាស្រ័យនូវសេក្ខធម៌ ជាកុសល ទើប កើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ២ ក្នុងអវិគតប្បច្ច័យ មានវារៈ ២ ។ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី មានសេចក្តីពិស្តារ គ្រប់បច្ច័យទាំងអស់ ។ អសេក្ខធម៌ជាអព្យាកតៈ អាស្រ័យនូវអសេក្ខធម៌ ជាអព្យាកតៈ ទើបកើតឡើង ព្រោះហេតុប្បច្ច័យ ។ ក្នុងហេតុប្បច្ច័យ មានវារៈ ១ ក្នុងអវិគតប្បច្ច័យ មានវារៈ ១ ។ ក្នុងបច្ច័យទាំងអស់ ក្នុងសហជាតវារៈក្តី បញ្ញាវារៈក្តី សុទ្ធតែមានវារៈ ១ ។ នេវសេក្ខានាសេក្ខធម៌ ( ធម៌មិនមែនជារបស់សេក្ខបុគ្គល និងមិនមែនជារបស់អសេក្ខបុគ្គល ) ជាកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ នេវសេក្ខានាសេក្ខធម៌ ជាអកុសល អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជា អកុសល ទើបកើតឡើង ព្រោះហេតុប្បច្ច័យ មានវារៈ ៣ ។ នេវសេក្ខានាសេក្ខធម៌ ជាអព្យាកតៈ អាស្រ័យនូវនេវសេក្ខានាសេក្ខធម៌ ជាអព្យាកតៈ